Tomato Specialized Bank
គេហទំព័រ សន្ទរកថា សន្ទរកថា
សន្ទរកថា
 

ក្នុងនាមខ្ញុំជាក្រុមប្រឹក្សាភិបាលរបស់ ធនាគារឯកទេស តូម៉ាតូ ខ្ញុំមានសេចក្តីសោមនស្សជាខ្លាំង ក្នុងការបង្ហាញជូននូវរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ហិរញ្ញវត្តុនៃធនាគារឯកទេស តូម៉ាតូ ក្នុងការិយបរិច្ឆេតថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៥។ ខ្ញុំសង្ឈឹមថា របាយការណ៍ប្រចាំឆ្នាំនេះនឹងជួយសម្រួលដល់ភាគីពាក់ពន្ធ័ទាំងអស់ ឲ្យមានការយល់ដឹងកាន់តែទូលំទូលាយ អំពីសក្មភាពអាជីវកម្ម របស់ធនាគារឯកទេស តូម៉ាតូ។

ធនាគារឯកទេស តូម៉ាតូ គឺជាគ្រឹះស្ថានហិរញ្ញវត្តុដែលមានតួនាទី បម្រើសេវាឥណទានខ្នាតតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។ ធនាគារ គឺជាធនាគារមួយក្នុងចំណោមធនាគារឯកទេសក្នុងប្រទេសកម្ពុជា ដែលបានរក្សានិរន្តភាពក្នុងការលូតលាស់ និងទទួលបានប្រាក់ចំណេញចាប់តាំងពីឆ្នាំ២០០៨។ ធនាគារបន្តរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមនៅក្នុងប្រទេសកម្ពុជា ដោយសារសកម្មភាពចំបងរបស់ធនាគារ គឺធានាឲ្យបាននូវលទ្ធភាពទទួលបាន ឥណទានរបស់ សហគ្រាសខ្នាតតូច និងខ្នាតមធ្យម។

ជាចុងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជួនចំពោះអតិថិជន ភាគទុននិក ក្រុមប្រឹក្សាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជា ដែលបានគាំទ្រដល់ធនាគារ។ ខ្ញុំក៍សូមថ្លែងអំណរគុណជាពិសេសដល់បុគ្គលិកធនាគារទាំងអស់សម្រាប់ការប្រឹងប្រែងនាំមកនូវសមិទ្ធិផលឆ្នាំ២០១៥។


គីម ដូយុន

អគ្គនាយក

ធនាគារឯកទេស តូម៉ាតូ

 
Gallery
 

ដំណើរទស្សនៈកិច្ចទីក្រុងសិង្ហបុរី

24 Jun, 2016

ធនាគារឯកទេស តូម៉ាតូ បានធ្វើដំណើរទស្សៈកិច្ចទីក្រុងសិង្ហបុរីនៅថ្ងៃ ទី ២២ ខែ កុម្ពះ ឆ្នាំ ២០១៥។  ... [ លំអិត ]

ខួបលើកទី៣ របស់ធនាគារឯកទេស តូម៉ាតូ

11 Aug, 2011

ធនាគារឯកទេស តូម៉ាតូ ​បានប្រារព្ធ ខួបលើក​ទី​៣ ​នៅ​ខេត្ត​មណ្ឌលគីរី តំបន់​​​ អេកូ​ទេសចរណ៍ ភាគ​ឦសាន​ប្រទេស​​​កម្ពុជា​​ ចាប់ពី​​ថ្ងៃទី​​២៩ ដល់ថ្ងៃ​ទី​​​៣១ ខែ កក្កដា ឆ្នាំ ២០១១។ ​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​ធនាគារ​​ទាំងអស់​ បាន​ចាប់ផ្តើម​ធ្វើ​សន្និបាត នៅថ្ងៃ​ទី​៣០ ខែ កក្កដា ឆ្នាំ ២០១១។ ​អង្គ​សន្និបាត បាន​លើក​ឡើង​អំពី ការបូកសរុប​ការងារក្នុង​ឆ្នាំ​ចាស់ និង​បាន​តម្រង់ ទិសដៅ ​ការងារ​​សំរាប់​ឆ្នាំខាងមុខ ។ សន្និបាត​ធនាគារ​​នេះ ក៏បាន​ផ្តល់​នូវ​ឱកាស ​សំរាប់ថ្នាក់​​ដឹកនាំ និង​បុគ្គលិក​​ទាំងអស់ ចូលរួម​ដំណើរ​កំសាន្ត និង​ចែក​រំលែក​បទ​ពិសោធន៍​ជាមួយ​គ្នា​ផង​ដែរ៕  ... [ លំអិត ]

 
ចំនួនអ្នកទស្សនា
 
Copyright © 2017 by Tomato Specialized Bank

Designed & Hosted by: Serving Web Solution