Tomato Specialized Bank
ព័ត៌មាន
 

ព័ត៌មានអំពីយើងខ្ញុំ

ធនាគារ ឯកទេសតូម៉ាតូ គឺជាធនាគារឯកទេសដែលបានបង្កើតឡើង និង​ចុះបញ្ជី​នៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារបានបង្កើតឡើងក្នុងប្រទេសកម្ពុជា​នៅលើ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០០៨ ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ Co.៥០២៩ E/២០០៨ ចេញដោយ​ក្រសួង​ពាណិជ្ជកម្ម ហើយធនាគារបានទទួលលិខិតអនុម័ត លើអាជ្ញាប័ណ្ណចុះបញ្ជីអចិន្ត្រៃយ៍​របស់ខ្លួន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។ ធនាគារបានទទួលអាជ្ញាប័ណ្ណធនាគារ​ឯកទេស​របស់ខ្លួន ពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណធនាគារ​ឯកទេស ធនាគារត្រូវបានអនុញ្ញាតឲ្យផ្ដល់ឥណទាន ដល់សហគ្រាសធុនតូច និងមធ្យម ​ដែល​មានប្រតិបត្តិការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារបាន ប្ដូរឈ្មោះរបស់ខ្លួន ​ពីធនាគារ​ឯកទេសដែលល្អបំផុត នៅក្នុងឆ្នាំ២០១១។ ទីស្នាក់ការចុះបញ្ជីរបស់ធនាគារ ស្ថិតនៅអាសយដ្ឋានលេខ៥៦ (ឡូតិ៍លេខ៤១) ផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ធនាគារមាននិយោជិតសរុប ២០ រូប។


ទស្សនវិស័យ

ក្លាយជាធនាគារដ៏ល្បីល្បាញមួយនៅក្នុងសហគមន៍អាស៊ាន


បេសកកម្ម

ដើម្បីបង្កើនតម្លៃម្ចាស់ភាគហ៊ុនជាអតិបរមាស្របតាមតុល្យភាពជាមួយនឹងផលប្រយោជន៍ម្ចាស់ភាគហ៊ុន

  • លូតលាស់រួមគ្នាជាមួយនឹង SMEs ដ៏មានតម្លៃ តាមរយៈការផ្ដល់សេវាកម្មហិរញ្ញវត្ថុតាមជម្រើស
  • លើកកម្ពស់វិជ្ជាជីវៈបុគ្គលិកនៅក្នុងគ្រប់ផ្នែកទាំងអស់
  • លើកកម្ពស់សីលធម៍សាជីវកម្ម និងការទទួលខុសត្រូវសង្គម

 
Gallery
 

ដំណើរទស្សនៈកិច្ចទីក្រុងសិង្ហបុរី

24 Jun, 2016

ធនាគារឯកទេស តូម៉ាតូ បានធ្វើដំណើរទស្សៈកិច្ចទីក្រុងសិង្ហបុរីនៅថ្ងៃ ទី ២២ ខែ កុម្ពះ ឆ្នាំ ២០១៥។  ... [ លំអិត ]

ខួបលើកទី៣ របស់ធនាគារឯកទេស តូម៉ាតូ

11 Aug, 2011

ធនាគារឯកទេស តូម៉ាតូ ​បានប្រារព្ធ ខួបលើក​ទី​៣ ​នៅ​ខេត្ត​មណ្ឌលគីរី តំបន់​​​ អេកូ​ទេសចរណ៍ ភាគ​ឦសាន​ប្រទេស​​​កម្ពុជា​​ ចាប់ពី​​ថ្ងៃទី​​២៩ ដល់ថ្ងៃ​ទី​​​៣១ ខែ កក្កដា ឆ្នាំ ២០១១។ ​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​ធនាគារ​​ទាំងអស់​ បាន​ចាប់ផ្តើម​ធ្វើ​សន្និបាត នៅថ្ងៃ​ទី​៣០ ខែ កក្កដា ឆ្នាំ ២០១១។ ​អង្គ​សន្និបាត បាន​លើក​ឡើង​អំពី ការបូកសរុប​ការងារក្នុង​ឆ្នាំ​ចាស់ និង​បាន​តម្រង់ ទិសដៅ ​ការងារ​​សំរាប់​ឆ្នាំខាងមុខ ។ សន្និបាត​ធនាគារ​​នេះ ក៏បាន​ផ្តល់​នូវ​ឱកាស ​សំរាប់ថ្នាក់​​ដឹកនាំ និង​បុគ្គលិក​​ទាំងអស់ ចូលរួម​ដំណើរ​កំសាន្ត និង​ចែក​រំលែក​បទ​ពិសោធន៍​ជាមួយ​គ្នា​ផង​ដែរ៕  ... [ លំអិត ]

 
ចំនួនអ្នកទស្សនា
 
Copyright © 2017 by Tomato Specialized Bank

Designed & Hosted by: Serving Web Solution